- Get link
- Other Apps
១. ជំនួសឲ្យការនិយាយថា “ខ្ញុំធ្វើមិនបានទេ” អ្នកគួរនិយាយថា “ខ្ញុំត្រៀមខ្លួនរួចហើយ អាចចាប់ផ្ដើមតស៊ូជាមួយគ្នាបាន!”។
៣. បែងចែកពេលវេលាខ្លះសម្រាប់មនុស្សដែលយើងស្រឡាញ់ មិនថាជាគ្រួសារ ឬមិត្តភ័ក្ដិ។ ចំណាយពេលវេលាជាមួយមនុស្សទាំងអស់នេះឲ្យបានមានតម្លៃបំផុត ជាពិសេសជាមួយគ្រួសារ ព្រោះបើគ្មានពួកគាត់ទេ ក៏គ្មានយើងកើតលើលោកនេះដែរ។
៤. បើអ្នកនៅមិនទាន់ជឿជាក់នរណាម្នាក់ សូមកុំព្យាយាមសាងទំនាក់ទំនងស៊ីជម្រៅជាមួយគេ ដោយសារចង់ “សាកមើលសិន” ព្រោះវាមិនយុត្តិធម៌សម្រាប់ទាំងសងខាង។
៥. ការមានសុខភាពល្អគឺជាអ្វីដែលអ្នកត្រូវយកចិត្តទុកដាក់បំផុតក្នុងជីវិត។ បើអ្នកមិនហាត់ប្រាណ សាងភាពរឹងមាំឲ្យខ្លួនឯងនៅថ្ងៃនេះ តើអ្នកចង់ធ្វើអ្វីវិញឲ្យខ្លួនឯង?
៦. អ្នកអាចនឹងគិតថា “ខ្ញុំមិនបានចង់ធ្វើអ្នកនិពន្ធផង” ប៉ុន្តែបើអ្នកស្រឡាញ់ខ្លួនឯង អ្នកត្រូវសរសេរកំណត់ហេតុ។ វាមិនមែនសម្រាប់តែក្មេងៗនោះទេ តែការសរសរកំណត់ហេតុវានឹងជួយឲ្យអ្នកក្លាយជាអ្នកគិត និងសរសេរបានល្អ និងអាចកែប្រែកំហុសឆ្គងខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ។
៧. និយាយ “អរគុណ” ជាមួយមនុស្សគ្រប់គ្នា និងគ្រប់រឿងរ៉ាវដែលចូលមកក្នុងជីវិត។ អរគុណថ្ងៃដ៏ល្អ អរគុណសម្រាប់សារ អរគុណដែលតែងនៅក្បែរខ្ញុំ...។
៨. កុំខ្វល់ពីអារម្មណ៍អ្នកនៅជុំវិញខ្លួនជ្រុល រហូតដល់លែងមានភាពម្ចាស់ការលើខ្លួនឯង។ បេីយេីងម្នាក់ខ្ចល់ពីអារម្មណ៍មនុស្សនៅជុំវិញខ្លួនខ្លាំងពេក នេាះអ្នកហ្នឹងគ្មានម្ចាស់ការលេីខ្លួនឯងជាក់ជាមិនខាននេាះទេ ៕ ប្រសិនជាយេីងអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាននេាះខ្លួនយេីងហ្នឹងទទួលបានជេាគជ័យលេីមួយចំណុចហេីយ៕
៩. “កុំធ្វើជាមនុស្សកំសាក” ត្រូវរត់ចូលកន្លែងប្រថុយខ្លះ សាកធ្វើអ្វីថ្មីៗ ធ្វើអ្វីពិបាកៗតែអាចឲ្យជីវិតយើងកាន់តែមានន័យ។ ជាការពិតណាស់យេីងម្នាក់ត្រូវតែមានចិត្តក្លាហានក្នុងការធ្វេីរឿងអ្វីមួយ មិនថារឿងនេាះពិបាក ឬ ស្រូលយ៉ាងណានេាះទេ។ ប្រសិនបេីយេីងនៅស្ងៀម ប្រាកដណាស់វាហ្នឹងមិនបានផលអ្វីត្រលប់មកវិញនេាះទេ។ អពាឹ្ចងយេីត្រូវតែឆ្លៀតធ្វេីរឿងខ្លះដេីម្បីទទួលបានបទពិសេាធន៍ផ្សេងៗ៕
១០. ជ្រើសរើសធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ នោះអ្នកនឹងទទួលបានលទ្ធផលល្អ។ បើអ្នកចង់ចេះជំនាញអ្វីមួយឲ្យប្រាកដ គឺត្រូវចំណាយពេលសិក្សា និងអនុវត្តឲ្យបានល្អ។ វាជាការត្រឹមត្រូវណាស់បេីយេីងស្រលាញ់អ្វីមួយ យេីងត្រូវសិក្សារស្វែងយល់ពីវាអេាយបានច្រេីនទេីបយេីងទទួលបានលទ្ធផលល្អនៅថ្ងៃក្រេាយ៕
១១. ពេលខ្លះបញ្ហាមិនមែនស្ថិតនៅត្រង់ “ការសម្រេចចិត្តខុស” ទេ ប៉ុន្តែវាស្ថិតលើ “ការមិនហ៊ានសម្រេចចិត្ត” ទៅវិញ ព្រោះយ៉ាងហោចយើងក៏បានសម្រេចចិត្តទៅហើយ លទ្ធផលទៅជាយ៉ាងណាសឹមកែខៃតាមក្រោយ ប៉ុន្តែការមិនព្រមសម្រេចចិត្តនេះវិញ នឹងធ្វើឲ្យបញ្ហានៅតែជាបញ្ហា និងមិនអស់ចិត្តខ្លួនឯង។
១២. ចូរកុំធ្វើទាសករលុយ តែត្រូវចេះប្រើលុយធ្វើជាទាសករ។ ត្រូវចាំថាសូមកំុធ្វេីទាសករព្រេាះតែលុយអេាយសេាះ ព្រេាះថាលុយមិនអាចទិញអ្វីៗបានគ្រប់យ៉ាងទាំងអស់នេាះទេ៕
១៣. ត្រូវមានសុជីវធម៌ជាមួយមនុស្សគ្រប់គ្នា កុំមើលងាយអ្នកណា ឬអួតខ្លួនឯងថាពូកែជាងអ្នកណាៗ។
១៤. រៀនអ្វីថ្មីរាល់ថ្ងៃ មិនមែនតែអ្វីក្នុងសៀវភៅ ប៉ុន្តែបូករួមទាំងអ្វីៗផ្សេងទៀតដូចជាកំហុសឆ្គងខ្លួនឯង មេរៀនពីអ្នកនៅជុំវិញ ដែលសុទ្ធតែជាគ្រូល្អៗសម្រាប់អ្នក។
១៥. ទោះស្រឡាញ់ការងារប៉ុណ្ណា ក៏គួររកពេលសម្រាកលំហែខ្លះ។ កុំភ្លេចថាអ្នកជាមនុស្ស មិនមែនជាមនុស្សយន្តទេ ៕
ប្រភព៖ fungtumpost
- Get link
- Other Apps
Comments
Post a Comment