រ៉ាបីគ្រងតួឯងដំបូងរបស់ផលិតកម្មថោន



លោកអ្នកបានស្គាល់រួចមកហើយ ជាមួយហ្នឹង តារាសំលេងស្រួយដូចសារិការ រួមផ្សំកាយវិការដ៏ក្រមុិចក្រមើមគួរអោយខ្នាញ់របស់ រ៉ាបី បានធ្វើអោយតារារូបនេះមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ពីមួយរយះទៅមួយរយះ សន្ទុះនៃប្រជាប្រិយភាពកាន់តែឡើងកូតខ្លាំងមិនធម្មតា។ ជាក់ស្តែងនៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នេះ ផេកផ្លូវការរបស់ផលិតកម្មផោនបានបពេា្ចញ វីឌីអូខ្លីមួយដែលបង្ហាញឈុតឆាកមួយចំនួនដែលជាអត្តន័យក្នុងផ្ទៃសាច់រឿងទាំងមូល​ ដែលក្នុងនេាះ ក៏មានវត្តមានរ៉ាបីផងដែរ។ រ៉ាបីមានសមត្តភាពខ្លាំងមិនធម្មតា ទាំង សម្លេង រូបសម្បត្តិ ពូកែរាំ និងសម្តែង ហើយ តារារូបនេះនៅមានសមត្តភាពជាច្រើនទៀតដែលអាចធ្វើបាន ហើយនៅថ្ងៃក្រាយតារារូបនេះអាចឈរមុខជាកំពូលតារាក៏ថាបាន។ មួយរយះចុងក្រោយនេះយើងសង្កេតឃើញថា ប្រជាប្រិយភាពរបស់តារារូបនេះពិតជាមានសន្ទុះនៃការគាំទ្រខ្លាំងពិតមែន ហើយថ្មីៗនេះផលិតកម្មផោនបានសម្រេចចិតយកតារារូបនេះធ្វើជាតួឯងស្រីក្នុងរឿងថ្មីគឺរឿង អ្នកបម្រើ០០៧ ដែលដឹកនាំសម្តែងដោយ នាយពែកមី និងលោក អុិន រិទ្ធីចិត្រ ហើយវីឌីអូដែលផលិតកម្មថោនបានបពេា្ចញនោះយើងអាចនិយាយបានថាជា រឿងបែបកម្លែង៕ ចង់ដឹងឈុតឆាកសាច់រឿងមួយចំនួនយ៉ាងណា តោះទៅមើលវីឌីអូខ្លីនៅខាងក្រោមទាំងអស់គ្នា



Comments