ការ​បិទ Wi-Fi ឬ Bluetooth នៅ​លើ​របា Control Center លើ iOS 11 មិន​ដូច​មុន​ទៀតទេ!

ប៉ុន្មានថ្ងៃមុននេះ Apple បានបញ្ចេញនូវកំណែអាប់ដេតធំ iOS11 ដែលមាន បន្ថែមនូវមុខងារថ្មីៗ ជាច្រើន រួមទាំងការបន្ថែម មុខងារសំខាន់លើ កម្មវិធីចាស់ និងជាពិសេស មានការកែទម្រង់ រចនាបថរបស់កម្មវិធី ដើមមួយចំនួនទាំងក្នុង និងក្រៅ សូម្បីតែរបា Control Centre ក៏បានកែប្រែមុខមាត់ ថ្មីផងដែរ លើសពីនេះ ទៅទៀត អ្នកប្រើប្រាស់ អាចធ្វើការបន្ថែម Toggle នៅលើនោះ តាមតម្រូវការ។

 

បន្តថា ការបន្ថែម Toggle នៅលើរបា Control Centre កាន់តែសម្បូរបែប ដោយសារ អ្នកអាចដាក់បន្ថែម ឬដកចេញនូវ toggle ទាំងនោះ មានទាំងមុខងារ ថតផ្ទៃអេក្រង់ ជាវីដេអូ, Do Not Disturb ពេលបើកបរ និងច្រើនទៀត។

របា Control Centre បានកែប្រែទម្រង់ រចនាបថថ្មី ការប្រើប្រាស់ ក៏បែបថ្មី មាន Toggle សម្រាប់បើកអ៊ីនធើណេត ស៊ីម ប៉ុន្តែ toggle ដែលធ្លាប់តែ បើកបិទ Wi-Fi និង Bluetooth នោះមិនដូច មុនទៀតទេ គឺបានត្រឹម Disconnect តែប៉ុណ្ណោះ ក៏មានន័យថា វាផ្តាច់ពីអ្វី ដែលវាបានភ្ជាប់ តែមិនបានបិទវា ទាំងស្រុងនោះទេ ដោយតម្រូវឲ្យអ្នក ចូលទៅបិទ Wi-Fi ឬ Bluetooth នៅក្នុង Settings ដោយខ្លួនឯង។

 

នេះជាអ្វីដែលអ្នកប្រើប្រាស់ត្រូវដឹង ដើម្បីទទួលនូវការប្រើប្រាស់ បែបថ្មីលើប្រព័ន្ធប្រតិបត្តិការ iOS11 នេះ ហើយសង្ឃឹមថា មិត្តអ្នកអាន ដែលប្រើប្រាស់ iOS11 មិនជ្រួល ច្របល់ ឬយល់ច្រលំថា មានបញ្ហាអ្វី ទើបយើងព្យាយាម បកស្រាយ និងពន្យល់ពីការ ប្រើប្រាស់បែបថ្មី នេះដល់អ្នក ទាំងអស់គ្នា។

ប្រភព: iPhone Hacks

Comments