៧​គន្លឹះ​ដើម្បី​ក្លាយ​ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់ ទោះ​សម្រស់​អ្នក​មិន​ទាក់ទាញ​ក៏​ដោយ

ពេល​និយាយ​ដល់​ភាព​ទាក់ទាញ​ មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​សំដៅ​លើ​រូប​រាង​ស្រស់​ស្អាត​មិន​ខាន។ ប៉ុន្តែ​ តាម​ពិត​ទៅ​ភាព​ទាក់ទាញ​​គឺ​ត្រូវ​ពឹង​លើ​កត្តា​ជា​ច្រើន​ទៀត៖



 ១. ញញឹម

ជា​រឿង​ងាយ​បំផុត​ប៉ុន្តែ​​អាច​ផ្ដល់​ផល​យ៉ាង​សម្បើម​ដល់​អ្នក​មិន​គួរ​ឲ្យ​ជឿ។ បរិយាកាស​ជុំវិញ​អ្នក​​នឹង​កាន់​តែ​ស្រស់ថ្លា​ឡើង​បើ​អ្នក​ញញឹម​ជា​ប្រចាំ។





  

២. សើច

ការ​សើច​​​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ទេ​តែ​ក៏​អាច​បង្កើត​ឲ្យ​មាន​ចំណង​មួយ​កាន់​តែ​ស្និទ្ធស្នាល​រវាង​អ្នក​ និង​អ្នក​នៅ​ជុំវិញ​ដែរ។



 ៣. ក្លិន

វា​ជា​អ្វី​ដែល​មាន​ឥទ្ធិពល​បំផុត។ បើ​ក្លិន​ក្រអូប​ នរណា​ៗ​ក៏​ចង់​នៅ​ក្បែរ​អ្នក​ដែរ។



៤.ពូកែ​ស្ដាប់

មិន​ថា​មិត្តភ័ក្ដិ អ្នក​រួម​ការងារ​ សង្សារ​ ឬ​សមាជិក​គ្រួសារ​នោះ​ទេ។ វា​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុកដាក់​ និង​ការ​ឲ្យ​តម្លៃ​របស់​អ្នក​ចំពោះ​ពួក​គេ​។ អ្នក​​នឹងមើល​ទៅ​គួរ​ឲ្យ​ទាក់ទាញ​មែន​ទែន។



  

៥. យក​ចិត្ត​ទុកដាក់​ចំពោះ​អ្នក​ដទៃ

គឺ​​ទាំង​ភាសា​និយាយ​និង​ភាសា​កាយវិការ​ព្រោះ​វា​ជា​អ្វី​ដែល​ជ្រៅ​ពិបាក​មើល​។ បើ​អ្នក​ចេះ​សង្កេត​លើ​ចំណុច​នេះ​ អ្នក​នឹង​ក្លាយ​ជា​មនុស្ស​គួរ​ឲ្យ​ចាប់​អារម្មណ៍​ម្នាក់។



 ៦. មាន​ទឹកចិត្ត​
 

នេះ​ជា​អត្តចរិត​មួយ​​ពិសេស​​ដែល​អាច​ទាក់ទាញ​ទាំង​បុរស​ទាំង​ស្ត្រី​ឲ្យ​ចង់​នៅ​ក្បែរ​អ្នក។



 ​៧. ស្លៀក​ក្រហម
 

ប្រហែល​ប្លែក​បន្តិច​ប៉ុន្តែ​វា​មាន​ប្រសិទ្ធភាព។ សំលៀកបំពាក់​ក្រហម​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់​មនុស្ស​ទាំង​ពួង​តែ​ម្ដង​ជា​ពិសេស​បុរស​ៗ។ វា​ជា​ការ​ទាក់ទាញ​ផ្នែក​រូបរាង​៕




ប្រភព៖ thelist

Comments